ស្រោមអនាម័យបុរស

ស្រោមអនាម័យបុរស ជាស្រោមកៅស៊ូ ឬ ប្លាស្ទិកស្តើងដែលប្រើសម្រាប់ពាក់លើប្រដាប់ភេទបុរស (លិង្គ) ។ វាត្រូវបានប្រើក្នុងពេលអ្នករួមភេទតែប៉ុណ្ណោះ។​ ស្រោមអនាម័យនេះជារបាំងដើម្បីបញ្ឈប់មេជីវិតឈ្មោល កុំឲ្យចូលទៅក្នុងស្បូនស្ត្រី ក្នុងពេលដែលកំពុងរួមភេទ ដូច្នេះវាការពារមេជីវិតឈ្មោល និងមេជីវិតញីមិនឲ្យជួបគ្នា។

The male condom is a very thin rubber or plastic sheath that goes over the penis. It only needs to be used when you have sex. The condom acts as a barrier to stop the man's sperm from travelling into the woman during sex and thus preventing the sperm and egg from meeting. 

Note: Condoms are the only contraceptive methods which protect against sexually transmitted infections. To ensure protection from both pregnancy and infection, we recommend "dual protection". This means using a a male or female condom in addition to the contraceptive method of your choice to prevent pregnancy.

  • តើស្រោមអនាម័យបុរសមានប្រសិទ្ធិភាពដូម្តេចក្នុងការការពារការមានផ្ទៃពោះ?
    • ស្រោមអនាម័យមានប្រសិទ្ធិភាពល្អក្នុងការការពារការមានផ្ទៃពោះ ប៉ុន្តែប្រសិទ្ធភាពរបស់វាក្នុងការការពារការមានផ្ទៃពោះអាស្រ័យលើការប្រើបានត្រឹមត្រូវគ្រប់ពេលដែលប្តីប្រពន្ធ ឬដៃគូរួមភេទ។​ មានន័យថាបុរសរួមភេទចាំបាច់ត្រូវតែពាក់វាចាប់តាំងពីពេលចាប់ផ្តើម រហូតដល់ពេលបញ្ចប់សកម្មភាពរួមភេទ ហើយត្រូវប្រើស្រោមអនាម័យថ្មីជានិច្ចគ្រប់ពេលរួមភេទ។​
    • ការប្រើត្រឹមត្រូវនៅលើពិភពលោក ក្នុងចំណោមស្រ្តី១០០នាក់ប្រើស្រោមអនាម័យបានត្រឹមត្រូវជាមួយដៃគូ គ្រប់ពេលដែលរួមភេទ ហើយបន្តការប្រើជាធម្មតា មានតែស្ត្រីម្នាក់ ឬ ២នាក់ប៉ុណ្ណោះដែលអាចមានផ្ទៃពោះក្នុងពេលដែលគេប្រើស្រោមអនាម័យតែមួយមុខ។​
    • ប៉ុន្តែ ស្រោមអនាម័យមិនអាចប្រើត្រឹមត្រូវគ្រប់ពេលទេ -- កត្តាប្រឈមនៃការមានផ្ទៃពោះខ្ពស់បំផុតទៅនឹងការប្រើដែលមិនបានត្រឹមត្រូវ --១៥នាក់ ក្នុងចំណោមស្រ្តី១០០នាក់អាចមានផ្ទៃពោះ។
  • តើស្រោមអនាម័យបុរសមានគុណសម្បត្តិអ្វីខ្លះ?
    • វាអាចប្រើបានភ្លាមៗ ក្រោយពេលរំលូតកូន។
    • អ្នកត្រូវប្រើស្រោមអនាម័យនៅពេលដែលរួមភេទប៉ុណ្ណោះ។
    • ប្រសិនបើប្រើសម្រាប់ផ្លូវភេទ វាអាច​ជួយការពារមិនឲ្យឆ្លងជំងឺកាមរោគ ដូចជាមេរោគអេដស៍ជាដើម។
    • ស្រោមអនាម័យបុរសមាន រូបរាង ទំហំ និងសភាពខុសគ្នាច្រើនប្រភេទ។​
    • ស្រោមអនាម័យបុរសគ្មានផលរំខានណាមួយ ដែលប៉ះពាល់ដល់ការមករដូវប្រចាំខែ ឬការប្រែប្រួលទម្ងន់ទេ ។
  • តើស្រោមអនាម័យបុរសមានគុណវិបត្តិអ្វីខ្លះ?
    • ពេលខ្លះ ស្រោមអនាម័យបុរសអាចរលាត់ ឬបែកធ្លាយ ដែលនេះជាមូលហេតុធ្វើឲ្យគ្មានប្រសិទ្ធិភាពគ្រប់ពេលវេលាដូចមធ្យោបាយពន្យារកំណើតផ្សេងទៀត។​ សូមកុំប្រើប្រេងរំអិលគ្រប់ប្រភេទជាមួយស្រោមអនាម័យ ព្រោះវាធ្វើឲ្យស្រោមឆាប់រហែកក្នុងពេលរួមភេទ។​ ប្រសិនបើស្រោមអនាម័យបែក ឬរហែក ឬរបូតចេញក្នុងពេលរួមភេទ ពេលនោះអ្នកចាំបាច់ទៅជួបគ្រូពេទ្យដើម្បីប្រើមធ្យោបាយការពារកំណើតបន្ទាន់ភ្លាមៗ ដើម្បីការពារការមានផ្ទៃពោះ។​
    • ដោយសារតែកៅស៊ូឡាតិច ស្រោមអនាម័យបុរសបង្កើតអារម្មណ៍ផ្លូវភេទខុសគ្នាពីការរួមភេទដោយមិនប្រើស្រោមអនាម័យ ។
    • រសខ្លះមានប្រតិកម្មទៅនឹងប្រភេទស្រោមអនាម័យមួយចំនួនដែលផលិតឡើងពីកៅស៊ូឡាតិច  ហើយវាអាចបង្ករឲ្យរលាកលិង្គបុរស ឬ ទ្វារមាសស្ត្រី ប៉ុន្តែកំរជួបប្រទះណាស់ ។ ជាទូទៅស្រោមអនាម័យមិនបណ្តាលឲ្យរលាកប្រដាប់ភេទដល់ដៃគូរួមភេទទេ។​
  • តើខ្ញុំត្រូវប្រើស្រោមអនាម័យដោយរបៀបណា?

    ហែកកញ្ចប់ដោយប្រុងប្រយ័ត្ន (ហាមខាំ) ត្រូវប្រាកដថាមិនធ្វើឲ្យរហែកកៅស៊ូស្រោមខាងក្នុង។ មុនពេលបញ្ចូលលិង្គចូលក្នុងយោនី ត្រូវពាក់ស្រោមអនាម័យឲ្យនៅកន្លែងក្បាលលិង្គដែលរឹង។ ច្របាច់ចុងស្រោមអនាម័យដោយប្រើមេដៃ និងចង្អុលដៃរបស់អ្នកដើម្បីការពារកុំឲ្យមានខ្យល់ក្នុងស្រោម ហើយរលាស្រោមចុះមកគល់លិង្គ។

     

    ក្រោយពេលចេញទឹកកាម ត្រូវដកលិង្គចេញក្នុងពេលដែលវានៅរឹង  ហើយកាន់ស្រោមអនាម័យឲ្យជាប់នៅគល់លិង្គ។​ រមូរស្រោមចេញពីលិង្គ ហើយត្រូវប្រយ័ត្នកុំឲ្យកំពប់ទឹកកាម ឬឲ្យលិង្គប៉ះផ្ទាល់ជាមួយយោនី។​ ទោះបីវាជាករណីកម្រ ជាការល្អត្រូវពិនិត្យដើម្បីប្រាកដថាស្រោមមិនរហែកក្នុងពេលរួមភេទ។ ទុកដាក់ស្រោមអនាម័យដែលប្រើរួចឲ្យមានអនាម័យ -- ចងចុងស្រោមដើម្បីកុំឲ្យកំពប់ទឹកកាមចេញ ហើយយកវាទៅចោលក្នុងធុងសម្រាម (ហាមចោលក្នុងបង្គន់ព្រោះវាអាចបណ្តាលឲ្យស្ទះ)។