ការបញ្ចេញទឹកកាមមកក្រៅ (ចាក់ទឹកក្រៅពាង)

 • ត្រូវបានគេស្គាល់ផងដែរថា “ការដកចេញ” ការបញ្ចេញទឹកកាមមកក្រៅ ជាមធ្យោបាយដែលបុរសត្រូវដកលិង្គចេញ មុនបញ្ចប់សកម្មភាពរួមភេទ ហើយបញ្ចេញទឹកកាមចេញឆ្ងាយពីតំបន់ប្រដាប់ភេទរបស់ស្ត្រី ។
 • ការអនុវត្តន៏មធ្យោបាយនេះទាមទារឲ្យមានការសហការយ៉ាងពេញលេញពីដៃគូរបុរស។​

Also known as “pulling out”, withdrawal is when the man withdraws his penis before finishing the sex act and ejaculates away from the woman’s genital area. Practicing withdrawal requires full cooperation from the male partner.

Note: Condoms are the only contraceptive methods which protect against sexually transmitted infections. To ensure protection from both pregnancy and infection, we recommend "dual protection". This means using a a male or female condom in addition to the contraceptive method of your choice to prevent pregnancy.

 • តើការបញ្ចេញទឹកកាមមកក្រៅមានប្រសិទ្ធិភាពដូចម្តេច?

  ការបញ្ចេញទឹកកាមមកក្រៅជាមធ្យោបាយដែលមានប្រសិទ្ធិភាពតិចបំផុតក្នុងការការពារការមានផ្ទៃពោះ ព្រោះវាមានការលំបាកក្នុងការអនុវត្តន៏ឲ្យបានត្រឹមត្រូវគ្រប់ពេលវេលា។ ប្រសិនបើស្វាមីភរិយាចំនួន១០០ប្រើមធ្យោបាយនេះ ហើយបន្តការរួមភេទជាធម្មតា មានស្រ្តីប្រហែល២៧នាក់អាចមានផ្ទៃពោះ។​

 • តើការបញ្ចេញទឹកកាមមកក្រៅមានគុណសម្បត្តិអ្វីខ្លះ?
  • ការបញ្ចេញទឹកកាមមកក្រៅ មិនទាមទាអ្វីបន្ថែមទេ ឬការមកជួបឱសថស្ថានទេ ដូច្នេះអ្នកអាចធ្វើបានគ្រប់ពេលមិនចាំបាច់មានការរៀបចំអ្វីទាំងអស់។​
  • ការអនុវត្តន៏ការបញ្ចេញទឹកកាមមកក្រៅ ត្រូវមានការចូលរួមចំពោះបុរស និងទំនាក់ទំនងរបស់ប្តីប្រពន្ធ។
  • ការបញ្ចេញទឹកកាមមកក្រៅគ្មានផលរំខានទេ ឬ ប៉ះពាល់ដល់ការបង្ករកំណើតរយៈពេលវែងទេ។​
 • តើការបញ្ចេញទឹកកាមមកក្រៅមានគុណវិបត្តិអ្វីខ្លះ?
  • មិនមានបុរសទាំងអស់អាចដឹងពីអារម្មណ៍ខ្លួនឯងត្រឹមត្រូវនៅពេលដែលពួកគេត្រៀមបញ្ចេញទឹកកាម ហើយប្រហែលជាមិនអាចដកលិង្គចេញទាន់ពេល។​
  • ការអនុវត្តន៏ការដកលិង្គដើម្បីបញ្ចេញទឹកកាមមកក្រៅឲ្យបានត្រឹមត្រូវគ្រប់ពេលរួមភេទ ពិតជាមានការលំបាក ដូច្នេះហើយ  មធ្យោបាយមួយនេះមិនអាចជឿជាក់បានក្នុងការពន្យារកំណើតសម្រាប់គូស្វាមីភរិយាជាច្រើនទេ។
  • ការដកលិង្គដើម្បីបញ្ចេញទឹកកាមមកក្រៅធ្វើឲ្យរំខានដល់ការរួមភេទ ដោយសារបុរសត្រូវតែដកវាចេញពីស្រ្តីមុនពេលគាត់បញ្ចប់ការរួម    ភេទ។​
  • ការដកលិង្គដើម្បីបញ្ចេញទឹកកាមមកក្រៅ មិនអាចការពារប្រឆាំងនិងការឆ្លងជំងឺកាមរោគទេ។
  • ទោះបីជាការដកលិង្គដើម្បីបញ្ចេញទឹកកាមមកក្រៅធ្វើឡើងបានត្រឹមត្រូវក៍ដោយ ស្រ្តីនៅតែអាចមានផ្ទៃពោះដោយសារទឹករំអិលដែលហូរចេញពីក្នុងលិង្គមុនពេលបញ្ចេញទឹកកាមមានផ្ទុកមេជីវិតឈ្មោល ។​