មធ្យោបាយពន្យារកំណើតបែបធម្មជាតិ

មធ្យោបាយនេះរួមបញ្ចូលការតាមដានថ្ងៃនៃវដ្តរដូវរបស់ស្ត្រី និងការកំណត់ការចាប់ផ្តើម និងបញ្ចប់នៃរយៈពេលដែលមានការបង្ករកំណើត។ ប្តីប្រពន្ធត្រូវតែជៀសវាងការរួមភេទ ឬប្រើមធ្យោបាយពន្យារកំណើតក្នុងអំឡុងថ្ងៃទាំងនេះ។
មធ្យោបាយនេះអាចជឿជាក់បានចំពោះតែស្រ្តីដែលមានវដ្ដរដូវទៀងទាត់ក្នុងចន្លោះពី ២៦ ទៅ ៣២ថ្ងៃ។

This method involves keeping track of the days of a woman’s menstrual cycle and identifying the start and end of the fertile period.  Couples must abstain from sex or use a contraceptive method on those days. This method is reliable in women with regular menstrual cycles between 26 and 32 days long.

Note: Condoms are the only contraceptive methods which protect against sexually transmitted infections. To ensure protection from both pregnancy and infection, we recommend "dual protection". This means using a a male or female condom in addition to the contraceptive method of your choice to prevent pregnancy.

  • តើមធ្យោបាយពន្យារកំណើតបែបធម្មជាតិមានប្រសិទ្ធិភាពដូចម្តេច?
    • ក្នុងចំណោមស្រ្តីចំនួន១០០នាក់ ប្រើមធ្យោបាយពន្យារកំណើតបែបធម្មជាតិជាប្រចាំ ហើយបានត្រឹមត្រូវ និងបន្តការរួមភេទជាធម្មតា មានតែស្រ្តីចំនួន៥នាក់តែប៉ុណ្ណោះដែលអាចមានផ្ទៃពោះ។
    • ដោយសារមធ្យោបាយនេះមានការលំបាកក្នុងការប្រើ ជាទូទៅប្រហែលជាមានស្រ្តីចំនួន២៥នាក់ ក្នុងចំណោមស្រ្តី១០០នាក់ អាចមានផ្ទៃពោះ សម្រាប់រយៈពេលមួយឆ្នាំនៃការប្រើមធ្យោបាយនេះ។​
  • តើមធ្យោបាយពន្យារកំណើតបែបធម្មជាតិមានគុណសម្បត្តិអ្វីខ្លះ?
    • មធ្យោបាយពន្យារកំណើតបែបធម្មជាតិគ្មានផលរំខានទេ
    • មធ្យោបាយនេះត្រូវបានប្រើចំពោះសាសនា និងវប្បធម៍មួយចំនួន ដែលប្រឆាំងនឹងការប្រើមធ្យោបាយពន្យារកំណើតបែបទំនើប។​
    • មធ្យោបាយនេះមិនត្រូវការអ្វីបន្ថែម ឬការមកជួបអ្នកផ្តល់សេវាទេ។ មធ្យោបាយនេះអាចជួយស្រ្តីយល់ដឹងពីខ្លួនរបស់គាត់ ហើយអាចជួយដល់ស្រ្តីដែលចង់មានផ្ទៃពោះផងដែរ។​
    • មធ្យោបាយនេះលើកទឹកចិត្តឲ្យមានការចូលរួម និងការទំនាក់ទំនងខ្ពស់រវាងប្តី ប្រពន្ធ។
  • តើមធ្យោបាយពន្យារកំណើតបែបធម្មជាតិមានគុណវិបត្តិអ្វីខ្លះ?
    • មធ្យោបាយនេះមិនអាចប្រើជាមួយស្ត្រីដែលមករដូវមិនទៀងទាត់ ស្រ្តីបំបៅដោះកូន (ដែលមិនទាន់ធ្លាក់ឈាមរដូវជាធម្មតាវិញ) ឬស្រ្តីដែលមានវដ្ដរដូវក្នុងចន្លោះពេលពី ២៦-៣២ថ្ងៃ។ បើស្រ្តីមានវដ្ដរដូវមិនស្ថិតក្នុងចន្លោះរយៈពេលនេះចំនួន២ដង ឬច្រើនជាងក្នុងរយៈពេលមួយឆ្នាំ មធ្យោបាយនេះមិនត្រូវបានណែនាំឲ្យប្រើប្រាស់ទេ។
    • មធ្យោបាយនេះត្រូវជៀសវាងការរួមភេទ ឬប្រើមធ្យោបាយពន្យារកំណើត មួយផ្សេងទៀតសម្រាប់រយៈពេល១២ថ្ងៃ នៃវដ្តរដូវរបស់ស្ត្រីក្នុងខែនីមួយៗ (ថ្ងៃទី៨-១៩)  ដែលការធ្វើបែបនេះអាចមានការលំបាកសម្រាប់គូស្វាមីភរិយាជាច្រើន។
    • មធ្យោបាយនេះតម្រូវឲ្យមានការតាមដានវដ្តរដូវរបស់ស្ត្រីជាប្រចាំ។
    • មធ្យោបាយនេះមិនអាចការពារការឆ្លងជំងឺកាមរោគទេ។