មធ្យោបាយបំបៅដោះកូនសុទ្ធ -- Lactional Amennorrhea (LAM)

ជាមធ្យោបាយពន្យារកំណើតបណ្តោះអាសន្ន ដោយផ្អែកលើធម្មជាតិនៃការបំបៅដោះកូន ចំពោះការបង្ករកំណើត។​ វាជួយទប់ស្កាត់ការបញ្ចេញមេជីវិតញីពីក្រពេញអូវ៉ែរ។
 
មធ្យោបាយបំបៅដោះកូនសុទ្ធ (LAM) ត្រូវមានលក្ខខណ្ឌបីយ៉ាងដើម្បីឲ្យមានប្រសិទ្ធិភាព។ លក្ខខណ្ឌទាំងបីយ៉ាងនេះត្រូវតែមានជាដាច់ខាត៖

១) មិនទាន់មករដូវ

២) បំបៅទឹកដោះម្តាយសុទ្ធ ឬស្ទើរតែសុទ្ធ ហើយបំបៅញឹកញាប់ ទាំងថ្ងៃទាំងយប់

៣) ទារកមានអាយុតិចជាង ៦ខែ

”ការបំបៅកូនដោយទឹកដោះម្តាយសុទ្ធ” រួមមានការបំបៅដោយទឹកដោះតែមួយមុខប៉ុណ្ណោះ (ទារកមិនបានទទួលសារធាតុរាវ ឬចំណីអាហារផ្សេងទៀត ឬសូម្បីតែទឹក) និងការបំបៅដោយទឹកដោះស្ទើរតែសុទ្ធ (ទារកទទួលបានវីតាមីន ទឹក ទឹកផ្លែឈើ ឬសារធាតុបំប៉នផ្សេងទៀតក្នុងរយៈពេលណាមួយ បន្ថែមពីលើទឹកដោះម្តាយ។​

 

”ការបំបៅដោះកូនស្ទើរតែសុទ្ធ” មានន័យថាទារកទទួលបានសារធាតុរាវ ឬចំណីអាហារបន្ថែមលើការបំបៅដោះ ប៉ុន្តែភាគច្រើននៃអាហារ (ច្រើនជាង ៣/៤ នៃអាហារទាំងអស់) គឺទឹកដោះ។​

This is a temporary contraceptive method based on the natural effects of breastfeeding on fertility. It works by preventing release of the egg from the ovary.

The lactational amenorrhea method (LAM) requires 3 conditions in order to work. All 3 must be met:

  1. The mother’s monthly bleeding has not returned
  2. The baby is fully or nearly fully breastfed and is fed often, day and night
  3. The baby is less than 6 months old
     

“Fully breastfeeding” includes both exclusive breastfeeding (the infant receives no other liquid or food, not even water, in addition to breast milk) and almost-exclusive breastfeeding (the infant receives vitamins, water, juice, or other nutrients once in a while in addition to breast milk).

“Nearly fully breastfeeding” means that the infant receives some liquid or food in addition to breast milk, but the majority of feedings (more than three-fourths of all feeds) are breast milk.

Note: Condoms are the only contraceptive methods which protect against sexually transmitted infections. To ensure protection from both pregnancy and infection, we recommend "dual protection". This means using a a male or female condom in addition to the contraceptive method of your choice to prevent pregnancy.

  • តើមធ្យោបាយបំបៅដោះកូនសុទ្ធ (LAM) មានប្រសិទ្ធិភាពដូចម្តេចក្នុងការការពារការមានផ្ទៃពោះ?

    ក្នុងចំណោមស្ត្រីចំនួន១០០នាក់ បានប្រើមធ្យោបាយបំបៅដោះកូនសុទ្ធ (LAM)  ត្រឹមត្រូវ មានស្រ្តីតិចជាងម្នាក់តែប៉ុណ្ណោះដែលអាចមានផ្ទៃពោះ។ ទោះជាយ៉ាងណាក៍ដោយ ចំពោះការប្រើទូទៅ មានស្រ្តីប្រហែលជាពីរនាក់អាចមានផ្ទៃពោះ។​

  • តើមធ្យោបាយបំបៅដោះកូនសុទ្ធ (LAM) មានគុណសម្បត្តិអ្វីខ្លះ?
    • មធ្យោបាយបំបៅដោះកូនសុទ្ធ ផ្នែកលើការអនុវត្តន៍ការបំបៅដោះកូនល្អប្រសើរបំផុត ផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនដល់ទារក និងម្តាយ ហើយក្នុងពេលនោះ វាជួយការពារការមានផ្ទៃពោះផងដែរ។​
    • មធ្យោបាយបំបៅដោះកូនសុទ្ធ មិនចំណាយអ្វីទាំងអស់ ហើយមិនត្រូវការអ្វីបន្ថែមជាពិសេស ឬចាំបាច់មកជួបអ្នកផ្តល់សេវាទេ។
    • មធ្យោបាយបំបៅដោះកូនសុទ្ធ អាចមានប្រសិទ្ធិភាពបានក្នុងរយៈពេលរហូតដល់ ៦ខែ ក្រោយពេលសម្រាលកូន។។
  • តើមធ្យោបាយបំបៅដោះកូនសុទ្ធ (LAM) មានគុណវិបត្តិអ្វីខ្លះ?
    • ដើម្បីឲ្យមានប្រសិទ្ធិភាព មធ្យោបាយនេះត្រូវមានការបំបៅដោះកូនឲ្យបានញឹកញាប់ ទាំងថ្ងៃទាំងយប់។
    • មធ្យោបាយបំបៅដោះកូនសុទ្ធ (LAM)  មានប្រសិទ្ធិភាពខ្ពស់សម្រាប់រយៈពេល​៦ខែ ដំបូងក្រោយពេលសម្រាលកូន ប៉ុន្តែបន្ទាប់ពីពេលនោះ ស្ត្រីត្រូវបានណែនាំឲ្យប្រើមធ្យោបាយពន្យារកំណើតផ្សេងទៀត។