ការវះកាត់ចងបំពង់បង្ហូរមេជីវិតឈ្មោល

ការវះកាត់ចងបំពង់បង្ហូរមេជីវិតឈ្មាល ជាដំណោះស្រាយការពារការមានផ្ទៃពោះអចិន្ត្រៃយ៍សម្រាប់បុរស។ ការវះកាត់ចងបំពង់បង្ហូរមេជីវិតឈ្មាល ជាការចងបំពង់ដែលធ្វើឱ្យមេជីវិតឈ្មោលមិនអាចចេញពីពងស្វាសបាន។​
ជាធម្មតា បំពង់នាំមេជីវិតឈ្មោលចូល និងចេញពីក្នុងលិង្គ នៅពេលដែលបញ្ចេញទឹកកាម។ ការចងបំពង់ មានន័យថាគ្មានមេជីវិតឈ្មោលដើម្បីបង្ករកំណើតជាមួយមេជីវិតញីរបស់ស្រ្តីនៅពេលរួមភេទ។ វាមិនប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការសម្រេចដល់ចំណុចកំពូល ឬចំណង់ផ្លូវភេទទេ។​
ការវះកាត់ចងបំពង់បង្ហូរមេជីវិតឈ្មាល ជាទម្រង់ការវះកាត់សាមញ្ញមួយ ដែលអាចធ្វើឡើងដោយវិធីផ្សេងៗជាច្រើន។ ជាធម្មតា គេធ្វើការវះកាត់តូចមួយលើស្រោមពងស្វាស ដើម្បីកំណត់បំពង់ រួចហើយកាត់ ឬ ចងវាឲ្យជិត។​

A vasectomy is a permanent pregnancy prevention solution for men. Vasectomy (male sterilisation) involves closing the tubes that carry sperm from the man's testicles.

The tubes normally deliver sperm into and from a man's penis when he ejaculates. Closing the tubes means there is no sperm to fertilise the woman's egg during sex. It will not affect your ability to have an orgasm or your sex drive. 

 Vasectomy is a simple surgical procedure that can be done in several ways. Typically a small cut is made in the scrotum, the tubes identified and then cut or sealed. 

Note: Condoms are the only contraceptive methods which protect against sexually transmitted infections. To ensure protection from both pregnancy and infection, we recommend "dual protection". This means using a a male or female condom in addition to the contraceptive method of your choice to prevent pregnancy.

  • តើការវះកាត់ចងបំពង់បង្ហូរមេជីវិតឈ្មាល មានប្រសិទ្ធិភាពកម្រិតណាក្នុងការការពារការមានផ្ទៃពោះ?

    ការវះកាត់ចងបំពង់បង្ហូរមេជីវិតឈ្មាល ជាមធ្យោបាយល្អបំផុតដើម្បីការេពារការមានផ្ទៃពោះ។
    នៅពេលដែលបុរសយកទឹកកាមរបស់គាត់ទៅពិនិត្យក្នុងរយៈពេលបីខែក្រោយពេល ការវះកាត់ចងបំពង់បង្ហូរមេជីវិតឈ្មាល ដើម្បីដឹងថាតើវានៅមានមេជីវិតឈ្មោល ឬ អត់នោះ អត្រានៃការមានផ្ទៃពោះមានប្រហែល ២ ទៅ ៣នាក់ ក្នុងចំណោមស្រ្តីចំនួន១០០នាក់ សម្រាប់រយៈពេលមួយឆ្នាំក្រោយពេលដែលប្តី ឬដៃគូរបស់គាត់បានវះកាត់ចងបំពង់បង្ហូរមេជីវិតឈ្មាល។​
     
    នៅពេលដែលបុរស បានយកទឹកកាមរបស់គាត់ទៅពិនិត្យ ក្រោយពេលវះកាត់ អត្រានៃការមានផ្ទៃពោះមានតិចជាងម្នាក់ ក្នុងចំណោមស្រ្តី ១០០នាក់ សម្រាប់រយៈពេលមួយឆ្នាំ ក្រោយពេលដែលប្តី ឬដៃគូរបស់គាត់បានវះកាត់ចងបំពង់បង្ហូរមេជីវិតឈ្មោល (២នាក់ ក្នុងចំណោមស្រ្តី ១០០០នាក់) ។
     
    ការវះកាត់ចងបំពង់បង្ហូរមេជីវិតឈ្មាល គ្មានប្រសិទ្ធិភាពភ្លាមៗទេ ។ ចាំបាច់ត្រូវតែប្រើមធ្យោបាយពន្យារកំណើតផ្សេងទៀតសម្រាប់រយៈពេលបីខែដំបូងក្រោយពេល វះកាត់ចងបំពង់បង្ហូមេជីវិតឈ្មាល ក្នុងពេលដែលមានមេជីវិតឈ្មោលនៅសល់ត្រូវបានបញ្ចេញអស់ នៅកន្លែងដែលបំពង់បានចងភ្ជិត។

  • តើការវះកាត់ចងមេជីវិតឈ្មាល មានគុណសម្បត្តិអ្វីខ្លះ?
    • បុរសអាចធ្វើការវះកាត់ចងបំពង់បង្ហូរមេជីវិតឈ្មាលបានគ្រប់ពេលវេលា ។
    • ជាមធ្យោបាយពន្យារកំណើតអចិន្រ្តៃយ៍ ដូច្នេះអ្នកមិនចាំបាច់ចងចាំត្រូវមកទទួលការពន្យារកំណើតម្តងទៀតទេ។​
    • វាមិនប៉ះពាល់ដល់ការរួមភេទ ឬប៉ះពាល់ដល់ជីវិតផ្លូវភេទរបស់អ្នក   ឡើយ។ ចំណង់ផ្លូវភេទរបស់បុរសក្រោយពេលវះកាត់ចងមេជីវិត    ឈ្មោល នៅដដែលដូចមុន។​ ក្រោយពេលវះកាត់រួចរាល់ លិង្គបុរសនៅតែអាចរឹង ហើយអាចឈានដល់ចំណុចកំពូលដូចមុន។​
    • ការវះកាត់ចងបំពង់បង្ហូរមេជីវិតឈ្មាល មិនធ្វើឲ្យមានផលប៉ះពាល់អ្វីដល់បុរសទេ ក្រៅពីការទប់ស្កាត់ការមានផ្ទៃពោះដល់ដៃគូ ។​
  • តើការវះកាត់ចងបំពង់បង្ហូរមេជីវិតឈ្មាល មានគុណវិបត្តិអ្វីខ្លះ?
    • ការវះកាត់ចងបំពង់បង្ហូរមេជីវិតឈ្មាល ត្រូវធ្វើការវះកាត់។ វាមានកត្តាប្រឈមដូចជាការវះកាត់ផ្សេងទៀតដែរ ប៉ុន្តែវាកម្រកើតមានណាស់។​
    • ការវះកាត់ចងបំពង់បង្ហូរមេជីវិតឈ្មាល ជាមធ្យោបាយពន្យារកំណើតអចិន្រ្តៃយ៍។ អ្នកគួរតែជ្រើសរើសមធ្យោបាយនេះបាន សម្រាប់ករណីដែលអ្នកមិនចង់មានកូនទៀត ឬ មានសមាជិកគ្រួសារពេញលេញ។​ អ្នកមិនអាចផ្លាស់ប្តូរចិត្តបានទេ ក្រោយពេលធ្វើការវះកាត់រួច។​
    • ការវះកាត់ចងបំពង់បង្ហូរមេជីវិតឈ្មាល មិនអាចការពារការឆ្លងជំងឺកាមរោគបានទេ។
  • តើមធ្យោបាយនេះអាចមានកត្តាប្រឈម ឬ ផលវិបាកអ្វីខ្លះ?
    • ការឈឺចាប់
    • ការឆ្លងមេរោគ
    • ធ្វើឲ្យប៉ះពាល់ដល់ផ្នែកផ្សេងៗនៃរាងកាយក្នុងពេលដំណើរការ