ថ្នាំចាក់ពន្យារកំណើត

ថ្នាំចាក់ពន្យារកំណើតផ្តល់នូវការពន្យារកំណើតបានរយៈពេល ២ ទៅ ៣ខែ អាស្រ័យលើប្រភេទថ្នាំដែលអ្នកប្រើ។ វាមានផ្ទុកសារធាតុអរម៉ូន ប្រូហ្សេស្ទីន ហើយវាបញ្ចេញអរម៉ូនបន្តិចម្តងៗ ដើម្បីបញ្ឈប់ការខ្ជាក់មេជីវិតញីក្នុងខែនីមួយៗ។​ អរម៉ូននេះធ្វើឲ្យមេជីវិតឈ្មោលពិបាកឆ្លងកាត់ទៅក្នុងស្បួនរបស់ស្រ្តី។​
 

ជាធម្មតា ថ្នាំនេះត្រូវបានចាក់នៅលើដៃ ភ្លៅ ឬត្រគៀក ដោយអ្នកផ្តល់សេវាដែលទទួលបានការបណ្តុះបណ្តាល។​ វាត្រូវការពេលវេលាតែពីរ ឬបីនាទី ប៉ុណ្ណោះដើម្បីចាក់ថ្នាំ។ វាត្រូវការរយៈពេលរហូតដល់ ៧ថ្ងៃ មុនពេលចាក់ថ្នាំ នេះចាប់ផ្តើមដំណើរការ ប្រសិនបើអ្នកមិនធ្លាប់ប្រើមធ្យោបាយពន្យារកំណើតនេះពីមុនមកទេ។ អ្នកអាចប្រើស្រោមអនាម័យក្នុងរយៈពេល ៧ថ្ងៃនេះ។​

The injection provides two to three months contraceptive protection depending on the type you use. It contains the hormone progestin and it works by slowly releasing a hormone that stops the body producing an egg each month. The hormone also makes it harder for the man’s sperm to get into the womb.

The injection is usually given in the arm, thigh or buttock by a trained provider. It only takes a few minutes to have the injection.  It can take up to seven days before the injection starts to work if you have not previously used a contraceptive. You can use a condom for those 7 days.

In some countries, there is a type of injection called Sayana Press that women can use themselves at home if they have been trained. Ask your health provider if this option is available to you.

Note: Condoms are the only contraceptive methods which protect against sexually transmitted infections. To ensure protection from both pregnancy and infection, we recommend "dual protection". This means using a a male or female condom in addition to the contraceptive method of your choice to prevent pregnancy.

  • តើថ្នាំចាក់មានប្រសិទ្ធិភាពដូម្តេចក្នុងការការពារការមានផ្ទៃពោះ?
    • ថ្នាំចាក់មានប្រសិទ្ធិភាពខ្ពស់ក្នុងការការពារការមានផ្ទៃពោះ។ ក្នុងចំណោមស្រ្តីចំនួន១០០នាក់ប្រើមធ្យោបាយថ្នាំចាក់​ពន្យារកំណើតសម្រាប់រយៈពេលមួយឆ្នាំ ហើយបន្តរួមភេទជាធម្មតា មានតែម្នាក់ក្នុងចំណោមស្រ្តីទាំងនោះប៉ុណ្ណោះដែលអាចមានផ្ទៃពោះក្នុងអំឡុងពេលនេះ។​
    • វាមានការលំបាកសម្រាប់ស្រ្តីមួយចំនួនក្នុងការចងចាំនូវពេលវេលាដើម្បីទៅចាក់ថ្នាំពន្យារកំណើតឲ្យបានទៀងទាត់។ ប្រសិនបើប្រើប្រាស់មិនបានត្រឹមត្រូវ មានស្រ្តីប្រហែល៣នាក់ ក្នុងចំណោមស្រ្តីចំនួន១០០នាក់អាចមានផ្ទៃពោះ។​
  • តើថ្នាំចាក់ពន្យារកំណើតមានគុណសម្បត្តិអ្វីខ្លះ?
    • អាស្រ័យលើប្រភេទថ្នាំ វាអាចមានប្រសិទ្ធិភាពក្នុងរយៈពេលរហូតដល់ទៅពីរឬ បីខែ។ បន្ទាប់ពីពីរ ឬបីខែ អ្នកត្រូវតែមកចាក់ថ្នាំម្តងទៀត។
    • វាអាចជួយកាត់បន្ថយការមករដូវច្រើន។
    • វាមិនរំខានដល់ការរួមភេទ។
    • វាអាចលាក់ការសម្ងាត់ -- គ្មាននរណាម្នាក់អាចដឹងថាអ្នកកំពុងប្រើវាទេ។
    • អ្នកអាចចាប់ផ្ដើមប្រើវាបានភ្លាមៗ ក្រោយពេលរំលូតកូន។
  • តើថ្នាំចាក់ពន្យារកំណើតមានគុណវិបត្តិអ្វីខ្លះ?
    • នៅពេលដែលអ្នកចាក់ថ្នាំហើយ វាមិនអាចយកចេញបានទេ។ អ្នកត្រូវរង់ចាំរហូតដល់ពីរ ឬបីខែរហូតដល់ពេលដែលវាអស់ប្រសិទ្ធិភាព ទោះបីជាអ្នកសម្រេចចិត្តមិនចង់បន្តប្រើវាក៍ដោយ។​​
    • ថ្នាំចាក់ពន្យារកំណើតអាចពន្យារពេលវិលរកសភាពដើមវិញនៃការបង្កកំណើត ប៉ុន្តែវាមិនប៉ះពាល់ដល់ការមានផ្ទៃពោះឡើងវិញទេ។​ ជាមធ្យមមានរយៈពេល ៤ខែ (សម្រាប់ថ្នាំចាក់ពន្យារកំណើតដែលមានរយៈពេល ៣ខែ) ឬ១ខែ (សម្រាប់ថ្នាំចាក់ពន្យារកំណើតដែលមានរយៈពេល ២ខែ) ប៉ុន្តែវាអាចមានរយៈពេលរហូតដល់មួយឆ្នាំ។​
    • ខុសពីស្រោមអនាម័យ វាមិនអាចការពារអ្នកពីការឆ្លងជំងឺកាមរោគបានទេ។​
    • អាចធ្លាក់ឈាមរអាក់រអួលចន្លោះរដូវ ក្នុងពេលដែលកំពុងប្រើថ្នាំចាក់ពន្យារកំណើត។​ ក្នុងរយៈពេលបីខែដំបូង អ្នកអាចមានការមកឈាមរដូវមិនទៀងទាត់ ឬយូរជាងមុន។ អាចបាត់រដូវ ឬ មិនសូវញឹកញាប់ ឬ មិនទៀងទាត់។ ប៉ុន្តែវាមិនប៉ះពាល់ដល់សុខភាពទេ វានឹងវិលមករកសភាពធម្មតាវិញក្រោយពេលអ្នកឈប់ប្រើ ។​
    • ស្រ្តីមួយចំនួនដែលប្រើថ្នាំចាក់ពន្យារកំណើតអាចឡើង ឬចុះទម្ងន់តិចតួច។ ប្រសិនបើកើនទម្ងន់ ជាទូទៅវាស្ថិតក្នុងចន្លោះពី ១-២ គីឡូក្រាម​ក្នុង១ឆ្នាំ ប៉ុន្តែជាករណីកម្រវាអាចកើនឡើងរហូតដល់ ៥គីឡូក្រាម។​
    • អ្នកប្រើមធ្យោបាយនេះមួយចំនួនអាចប្រឈមនឹងការឈឺក្បាល ប្រែប្រួលអារម្មណ៍ វិលមុខ ឬ​ ហើមពោះ។
    • ប្រសិនបើអ្នកចង់ប្រើថ្នាំចាក់ជាមធ្យោបាយពន្យារកំណើត នោះជាការសំខាន់អ្នកត្រូវមកចាក់ថ្នាំតាមការណាត់ជួបជាទៀងទាត់។​ វាអាចមានការប្រែប្រួលមួយចំនួនដែលពេលខ្លះអ្នកអាចមកមុន ឬក្រោយ ប្រហែលពីរសប្តាហ៍ដើម្បីចាក់ថ្នាំបន្ទាប់ ទោះជាបែបនេះក៍ដោយ វានៅតែមានប្រសិទ្ធិភាព។ ប៉ុន្តែអ្នកត្រូវជៀសវាងកុំឲ្យយឺតលើសពីពីរសប្តាហ៍ បើពុំដូច្នេះទេវាមិនអាចការពារអ្នកពីការមានផ្ទៃពោះបានទេ។​ ប្រសិនបើអ្នកដឹងថាយឺតពេល សូមមកចាក់ថ្នាំឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ហើយជៀសវាងការរួមភេទក្នុងអំឡុងពេលនោះ ឬប្រើស្រោមអនាម័យដើម្បីការពារបន្ថែមរហូតដល់ពេលអ្នកមកចាក់ថ្នាំម្តងទៀត។​