កងដាក់ក្រោមស្បែក

មធ្យោបាយពន្យារកំណើតកងដាក់ក្រោមស្បែក​ គឺជាបំពង់ប្លាស្ទិចតូចមួយ ឬពីរដើម ដែលមានបណ្តោយប្រវែងប្រហែល ៤សង់ទីម៉ែត្រ ហើយដាក់ក្រោមស្បែកដើមដៃផ្នែកខាងលើ វាអាចការពារការមានផ្ទៃពោះបានក្នុងរយៈពេល ៣ ទៅ៥ឆ្នាំ​ (អាស្រ័យលើប្រភេទកង)។ មធ្យោបាយពន្យារកំណើតកងដាក់ក្រោមស្បែកបញ្ចេញអរម៉ូន (ប្រូហ្សេស្ទីន) ក្នុងឈាមយឺតៗ ហើយអរម៉ូនបញ្ឈប់ការខ្ជាក់មេជីវិតញីក្នុងខែនីមួយៗ។ អរម៉ូនធ្វើឲ្យមេជីវិតឈ្មោលមានការពិបាកចូលទៅក្នុងស្បួនស្រ្តី។​
ការដាក់បញ្ចូលកងក្រោមស្បែកជាដំណើរការសាមញ្ញ ដែលត្រូវការពេលវេលាប្រហែលជា៥នាទី។ បុគ្គលិកដែលបានទទួលការបណ្តុះបណ្តាលនឹងដាក់បញ្ចូលកងចូលក្រោមស្បែកដើមដៃផ្នែកខាងក្នុងរបស់អ្នក។ ដៃរបស់អ្នកត្រូវបានចាក់ថ្នាំស្ពឹកមុននឹងដាក់បញ្ចូលកង ជាទូទៅវាមិនឈឺចាប់ទេ។ នៅពេលដាក់បញ្ចូលរួចរាល់ កងនឹងមិនរំកិលទៅកន្លែងផ្សេងនៃរាងកាយរបស់អ្នកទេ។​ វាស្ថិតនៅទីតាំងដែលត្រូវបានដាក់បញ្ចូល។ អ្នកអាចមានអារម្មណ៍ថាមានវានៅក្រោមស្បែករបស់អ្នក។​

The contraceptive implant is one or two small plastic rods which are about 4cm long and sit under the skin of the inside of your upper arm and prevents pregnancy for 3 to 5 years (depending on the type). 

The contraceptive implant works by slowly releasing a hormone (progestin) in your blood and the hormone stops the body releasing an egg each month. The hormone also makes it harder for the man’s sperm to get into the womb.

Inserting the implant is a simple procedure that takes about five minutes. A trained person inserts the implant into the inside of your upper arm. Your arm is numbed before insertion so it is generally not painful.  Once inserted the implant does not move around your body. It stays where it is inserted. You can feel it under the skin. 

Dependent on when you get the implant inserted, it can take up to seven days for the implant to start working. You can use a condom during this time. It stops working when it is taken out, at which point your normal fertility returns.

Note: Condoms are the only contraceptive methods which protect against sexually transmitted infections. To ensure protection from both pregnancy and infection, we recommend "dual protection". This means using a a male or female condom in addition to the contraceptive method of your choice to prevent pregnancy.

  • តើកងដាក់ក្រោមស្បែកមានប្រសិទ្ធិភាពដូម្តេចក្នុងការការពារការមានផ្ទៃពោះ?
    • កងដាក់ក្រោមស្បែកមានប្រសិទ្ធិភាពខ្ពស់ក្នុងការការពារការមានផ្ទៃពោះ។ ក្នុងចំណោមស្រ្តីចំនួន១០០នាក់ប្រើមធ្យោបាយដាក់កងក្រោមស្បែកសម្រាប់រយៈពេលមួយឆ្នាំ ហើយនៅបន្តរួមភេទជាធម្មតា នោះ៩៩.៩៥% មិនមានកូនទេក្នុងអំឡុងពេលនេះ។
    • ដោយសារស្រ្តីមិនចាំបាច់ធ្វើអ្វីផ្សេងក្រោយពេលដាក់បញ្ចូលកងរួច វាមិនបណ្តាលឲ្យមានកត្តាប្រឈមនៃដំណើរការមិនត្រឹមត្រូវកើតឡើង ដែលធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធិភាពរបស់វាទេ។​
  • តើកងដាក់ក្រោមស្បែកមានគុណសម្បត្តិអ្វីខ្លះ?
    • នៅពេលដាក់បញ្ចូលរួចរាល់ អ្នកមិនចាំបាច់គិតពីវា ឬធ្វើអ្វីទៀតនោះទេ រហូតដល់ពេលដែលអ្នកត្រូវប្តូរវាចេញ វាអាចមានរយៈពេលរហូតដល់៣ ឬ៥ឆ្នាំ អាស្រ័យលើប្រភេទកងដែលអ្នកប្រើ។​
    • ប្រសិនបើអ្នកចង់មានផ្ទៃពោះ អ្នកអាចយកវាចេញពេលណាក៏បាន។ ការបង្ករកំណើតរបស់អ្នកនឹងវិលមករកសភាពធម្មតាវិញក្នុងរយៈពេលមួយខែក្រោយពេលយកកងចេញ។
    • អ្នកអាចចាប់ផ្តើមប្រើប្រាស់វាបានភ្លាមៗ ក្រោយពេលរលូតកូន ឬ រំលូតកូន ហើយវាមានប្រសិទ្ធិភាពភ្លាមៗក្រោយពេលដែលអ្នកដាក់វាចូលរួច។​
    • វាមិនរំខានដល់ការរួមភេទទេ។​
    • កងដាក់ក្រោមស្បែក ត្រូវបានដាក់បញ្ចូលដូចជាការចាក់ថ្នាំ វាស្ថិតនៅទីតាំងដដែលជារៀងរហូត។​
    • ការប្រែប្រួលការមករដូវប្រចាំខែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ទេ ហើយវានឹងត្រឡប់មករកសភាពធម្មតាវិញនៅពេលដែលអ្នកយកវាចេញ។​ ប្រសិនបើការប្រែប្រួលធ្វើឲ្យមានការរំខាន ការធ្លាក់ឈាមមិនទៀងទាត់អាចត្រូវបានដោះស្រាយដោយការប្រើថ្នាំព្យាបាលបន្ថែម។
  • តើកងដាក់ក្រោមស្បែកមានគុណវិបត្តិអ្វីខ្លះ?
    • ស្រ្តីមួយចំនួននៅតែបន្តការមករដូវទៀងទាត់ក្នុងពេលដែលប្រើកងដាក់ក្រោមស្បែក។ ទោះជាយ៉ាងណាក៍ដោយ ស្រ្តីភាគច្រើនមានការប្រែប្រួលធ្លាក់ឈាមរអាក់រអួលចន្លោះរដូវ ក្នុងពេលដែលកំពុងប្រើកងដាក់ក្រោមស្បែក។ ការធ្លាក់ឈាមដែលស្ត្រីអាចជួបប្រទះ គឺដូចគ្នា ឬតិចជាងធម្មតា ប៉ុន្តែការធ្លាក់ឈាមរអាក់រអួលចន្លោះរដូវអាចមានច្រើនជាង ឬមានចន្លោះពេលយូរជាង។ ស្រ្តីមួយចំនួនអាចបាត់រដូវ។ ការប្រែប្រួលការធ្លាក់ឈាមរដូវមិនប៉ះពាល់ដល់សុខភាពស្រ្តីទេ ហើយវានឹងវិលមករកសភាពធម្មតាវិញនៅពេលដែលដកកងចេញ។ ​ ចំពោះស្រ្តីដែលមានការរំខានធ្លាក់ឈាមរអាក់រអួលចន្លោះរដូវក្នុងរយៈពេលបីខែដំបូង នឹងប្រសើរឡើងវិញក្នុងរយៈពេលបីខែបន្ទាប់។​
    • មានស្រ្តីមួយចំនួនតួចប៉ុណ្ណោះដែលមានផលរំខានចំពោះការដាក់កងក្រោមស្បែក ដូចជាមុខកើតមុន ឈឺក្បាល ការប្រែប្រួលអារម្មណ៍ ការឡើង ឬ ចុះទម្ងន់ ឬ ដោះឡើងតឹង។ ទោះជាយ៉ាងណា រោគសញ្ញាទាំងនេះបាត់ទៅវិញបន្តិចម្តងៗ។
    • កងនេះដាក់នៅក្រោមស្បែក។ ស្រ្តីអាចភ័យខ្លាចនៅពេលដាក់បញ្ចូលកង ប៉ុន្តែអ្នកខ្លះមិនដឹងថាអ្នកមានកងដាក់ក្រោមស្បែកទេ។​
    • ខុសពីស្រោមអនាម័យ វាមិនអាចការពារពីការឆ្លងជំងឺកាមរោគទេ។​
  • តើមធ្យោបាយនេះអាចមានកត្តាប្រឈម ឬ ផលវិបាកអ្វីខ្លះ?
    • ការឆ្លងមេរោគ
    • ការរបូតធ្លាក់ចេញ
    • ការធ្លាក់ឈាម
    • ការលំបាកក្នុងការដោះយកចេញ