កងដាក់ក្នុងស្បូន (កងផ្លាស្ទិករាងជាអក្សរT)

កងដាក់ក្នុងស្បូន ជាកងផ្លាស្ទិករាងជាអក្សរT និងទង់ដែងតូចមួយដែលត្រូវបានដាក់ក្នុងស្បូន វាអាចផ្តល់នូវការការពារពន្យារកំណើតបានរហូតដល់ទៅ១០ឆ្នាំ។ កងដាក់ក្នុងស្បូនបំផ្លាញមេជីវិតឈ្មោល ដូចជាទប់ស្កាត់មេជីវិតទាំងនោះមិនឲ្យចូលក្នុងស្បួន។​ វាការពារការមានផ្ទៃពោះ ធ្វើឲ្យមេជីវិតឈ្មោល និងមេជីវិតញីមិនអាចជួបគ្នាបាន។​
ការដាក់បញ្ចូលកងក្នុងស្បួន ជាដំណើរការសាមញ្ញមួយដែលត្រូវការពេលវេលាប្រហែល៥នាទី។ បុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលជាអ្នកដាក់       បញ្ចូលកងក្នុងស្បូន។​ កងដាក់ក្នុងស្បួនស្ថិតនៅក្នុងស្បូនរបស់អ្នក ហើយវាមិនរំកិលទៅកន្លែងផ្សេងទៀតទេ។ មានខ្សែភ្ជាប់ទៅនឹងកង​លយចូលទៅក្នុងទ្វារមាស ដែលប្រើសម្រាប់ទាញកងចេញមកក្រៅវិញ ឬ សម្រាប់ឲ្យអ្នក ឬអ្នកផ្តល់សេវារបស់អ្នកប្រើប្រសិនបើចង់ពិនិត្យមើលកង។ កុំទាញខ្សែ ពីព្រោះវាធ្វើឲ្យកងចេញមកខាងក្រៅ។

 

កងដាក់ក្នុងស្បូនមានប្រសិទ្ធិភាពភ្លាមៗនៅពេលដែលដាក់បញ្ចូល។ វាអស់ប្រសិទ្ធិភាពវិញនៅពេលដែលដកកងចេញ ពេលនោះការបង្ករកំណើតរបស់អ្នកអាចចាប់ផ្តើមជាធម្មតាតាវិញភ្លាម។

The IUD is a small plastic and copper device that is fitted/placed in the womb and provides contraceptive protection for up to ten years. 

The IUD works by damaging sperm as well as preventing them from entering the uterus.  It also creates an environment in the womb that prevents pregnancy and which also helps the sperm and egg not to find each other.

Inserting an IUD is a simple procedure that takes about 5 minutes. A trained person inserts the IUD. The IUD sits in your womb and does not move from there.  There are threads attached to the IUD which hang down into the vagina that assist with removal or if you or your provider want to check on the IUD.  Do not pull on the threads as this is how the device is removed.

The IUD starts working as soon as it is put in. It stops working as soon as it is taken out, at which point your normal fertility returns immediately.

Note: Condoms are the only contraceptive methods which protect against sexually transmitted infections. To ensure protection from both pregnancy and infection, we recommend "dual protection". This means using a a male or female condom in addition to the contraceptive method of your choice to prevent pregnancy.

  • តើកងដាក់ក្នុងស្បូនមានប្រសិទ្ធិភាពដូម្តេចក្នុងការការពារការមានផ្ទៃពោះ?

    កងដាក់ក្នុងស្បូនមានប្រសិទ្ធិភាពខ្ពស់កក្នុងការការពារការមានផ្ទៃពោះ។ បើស្រ្តីចំនួន១០០នាក់ប្រើកងដាក់ក្នុងស្បូនសម្រាប់រយៈពេលមួយឆ្នាំ ហើយបន្តការរួមភេទជាធម្មតា មានស្រ្តីតែម្នាក់ប៉ុណ្ណោះដែលអាចមានផ្ទៃពោះក្នុងអំឡុងពេលនេះ។​

  • តើកងដាក់ក្នុងស្បូនមានគុណសម្បត្តិអ្វីខ្លះ?
    • កងដាក់ក្នុងស្បូនងាយស្រួលប្រើ។ នៅពេលដែលដាក់បញ្ចូលកង អ្នកមិនចាំបាច់គិតអ្វីទាំងអស់ ឬ ធ្វើអ្វីឡើយ រហូតដល់ពេលដែលត្រូវប្តូរកងថ្មី។ អាស្រ័យទៅលើប្រភេទកងដាក់ក្នុងស្បូន វាអាចប្រើបានរហូតដល់១០ឆ្នាំ។
    • អ្នកអាចដកកងចេញនៅពេលណាក៍បាន។ ការបង្ករកំណើតរបស់អ្នកនឹងត្រឡប់មកធម្មតាវិញភ្លាម ក្រោយពេលដកកងចេញ។
    • អាចដាក់ក្នុងស្បូនបានភ្លាមក្រោយសម្រាលកូន ឬពេលដែលរំលូតកូនស្អាត វាមានប្រសិទ្ធិភាពភ្លាមៗនៅពេលដែលអ្នកដាក់វាចូល។
    • កងដាក់ក្នុងស្បូនងាយស្រួលក្នុងការដាក់ និងដកចេញ។
    • កងដាក់ក្នុងស្បូនមិនរំខានដល់ការរួមភេទទេ។ ទាំងអ្នក ឬដៃគូររបស់អ្នកគួរតែដឹងពីកងនេះ (ត្រូវបានគេស្គាល់ថាកងដាក់ក្នុងស្បូន) ក្នុងអំឡុងពេលរួមភេទ។ ប្រសិនបើអ្នកមានអារម្មណ៍មិនសុខស្រួល អ្នកគួរតែជួបអ្នកផ្តល់សេវាពិនិត្យមើលទីតាំងនៃកងនេះឡើងវិញ។
  • តើកងដាក់ក្នុងស្បូនមានគុណវិបត្តិអ្វីខ្លះ?
    • ផលរំខានធម្មតារបស់កងដាក់ក្នុងស្បូនគឺការមករដូវច្រើនជាងមុន មិនស្រួល និងមករដូវអូសបន្លាយជាងមុន។ ស្រ្តីមួយចំនួនមានធ្លាក់ឈាមរអាក់រអួលបន្តិចបន្តួចនៅចន្លោះរដូវ ពិសេសក្នុងរយៈពេលពីរ ឬបីខែដំបូងក្រោយពេលដាក់បញ្ចូលកង។ ភាគច្រើន ផលរំខានទាំងនេះនឹងមានសភាពធម្មតាវិញក្រោយពេលដាក់កងបានពីរ ឬបីខែដំបូង។​
    • កងដាក់ក្នុងស្បូនអាចធ្វើឲ្យមានទឹករំអិលមាត់ស្បូនច្រើនជាងមុន ប៉ុន្តែវាមិនបង្ករឲ្យមានការកើនឡើងនៃការឆ្លងមេរោគទេ ប្រសិនបើវាត្រូវបានដាក់បញ្ចូលត្រឹមត្រូវដោយអ្នកផ្តល់សេវា។ អ្នកមិនគួរប្រើកងដាក់ក្នុងស្បូនទេ ប្រសិនបើអ្នកគិតថាអ្នកមានជំងឺឆ្លងស្បូន--អ្នកផ្តល់សេវានឹងពិនិត្យមើលបញ្ហានេះ មុនពេលដាក់បញ្ចូលកងចូលក្នុងស្បូនរបស់អ្នក។ កងដាក់ក្នុងស្បូនគ្មានច្រេះទេ។​
    • ស្ត្រីមួយចំនួនអាចវិលត្រលប់មកជួបអ្នកផ្តល់សេវាវិញក្នុងរយៈពេល៦សប្តាហ៍ បន្ទាប់ពីដាក់បញ្ចូលកង ដើម្បីពិនិត្យមើលថាតើកងនេះនៅចំទីតាំងត្រឹមត្រូវដែរ ឬទេ។​ ជាករណីកម្រណាស់ដែលរាងកាយរបស់ស្រ្តីមិនអាចទទួលយកកងបាន ហើយអាចធ្លាក់កងចេញមកក្រៅវិញ។​
    • ខុសពីស្រោមអនាម័យ កងដាក់ក្នុងស្បូនមិនអាចការពារអ្នកពីការឆ្លង ជំងឺកាមរោគបានទេ។​
  • តើធ្វើដូម្តេចទើបខ្ញុំដឹងថាកងដាក់ក្នុងស្បូនស្ថិតនៅទីកន្លែងដដែល?

    ករណីកម្រណាស់ដែលកងដាក់ក្នុងស្បូនក្អែលចេញ ឬ របូតធ្លាក់។ ស្រ្តីភាគច្រើនអាចពិនិត្យដោយខ្លួនឯងបាន ហើយមានអារម្មណ៍ថាមានខ្សែតូច ស្តើងដែលត្រូវបានភ្ជាប់នៅខាងចុងកងចេញពីមាត់ស្បូន ហើយចូលទៅទ្វារមាស។ នៅពេលដែលបានដាក់បញ្ចូលកងចូលក្នុងស្បូន ត្រូវប្រាកដថាអ្នកផ្តល់សេវាបង្ហាញអ្នកពីរបៀបស្ទាបរកខ្សែ ដើម្បីឲ្យអ្នកមានទំនុកចិត្តក្នុងការស្ទាបរកវាម្តងទៀត។​

  • តើមធ្យោបាយនេះអាចមានកត្តាប្រឈម ឬ ផលវិបាកអ្វីខ្លះ?
    • ការឆ្លងមេរោគ
    • ធ្វើឲ្យខូចខាតស្បូន
    • ឧបករណ៍អាចធ្លាក់ចេញមកខាងក្រៅ ហើយត្រូវដាក់បញ្ចូលជាថ្មីម្តងទៀត
    • ធ្វើឲ្យធ្លាក់ឈាមប្រចាំខែច្រើន ដែលនាំឲ្យមានភាពស្លេកស្លាំង