ការវះកាត់ចងដៃស្បូន

វិធីវះកាត់សាមញ្ញមួយដែលជាមធ្យោបាយអចិន្ត្រៃយ៍សម្រាប់ស្រ្តីដែលប្រាកដថាមិនចង់មានកូនតទៅទៀត។​ មធ្យោបាយនេះត្រូវបានគេហៅថា ការវះកាត់ចងដៃស្បូន។​ ការវះកាត់ចងដៃស្បូនគឺជាការចងផ្តាច់ដៃស្បូនរបស់ស្ត្រី។ ដៃស្បូនរបស់ស្រ្តីជាធម្មតានាំមេជីវិតញីដែលមិនទាន់ញាស់ចូលក្នុងស្បូន។ ការចងផ្តាច់ដៃស្បូនទប់ស្កាត់មិនឲ្យមេជីវិតញី និងមេជីវិតឈ្មោលជួបគ្នា ដូច្នេះការមានផ្ទៃពោះមិនអាចកើតឡើងបានទេ។​
 
ការវះកាត់ចងដៃស្បូន គឺជាការវះកាត់មួយដែលឆាប់រហ័ស និងមានសុវត្ថិភាព។ វាចាំបាច់ត្រូវតែធ្វើដោយអ្នកផ្តល់សេវាដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។​
 
ដៃស្បូនត្រូវបានកាត់ផ្តាច់ដោយវិធីជាច្រើន។ មធ្យោបាយមួយត្រូវធ្វើការវះកាត់តូចមួយនៅខាងផ្នែកខាងក្រោមពោះដើម្បីរកមើលដៃស្បូនទាំងសងខាង បន្ទាប់មកកាត់បំពង់ដៃស្បូន។ មធ្យោបាយមួយទៀតត្រូវដាក់កាមេរ៉ាតូចមួយ និងឧបករណ៍ដទៃទៀតតាមរន្ធពោះ ដើម្បីរកមើលបំពង់ដៃស្បូនទាំងសងខាង ដែលបន្ទាប់មកត្រូវបានចងភ្ជិត ។​

Tubal ligation is a simple surgical procedure which is a permanent solution for women who are sure they don’t want any more children.

It involves closing a woman’s fallopian tubes. The fallopian tubes normally carry an unfertilised egg to the womb. Closing the fallopian tubes prevents the egg and sperm meeting, so a pregnancy cannot occur. Tubal ligation is a quick and safe surgical operation. It needs to be done by a trained health provider.

The tubes can be closed in several ways. One method is to make one small cut in the lower stomach to see the tubes on each side of the womb, and then cut the tubes. The other method is to place a small camera and other instruments through a hole in the stomach to see the tubes, which are then clipped.

Note: Condoms are the only contraceptive methods which protect against sexually transmitted infections. To ensure protection from both pregnancy and infection, we recommend "dual protection". This means using a a male or female condom in addition to the contraceptive method of your choice to prevent pregnancy.

 • តើការវះកាត់ចងដៃស្បូនមានប្រសិទ្ធិភាពដូចម្តេចក្នុងការការពារការមានផ្ទៃពោះ?
  • ការវះកាត់ចងដៃស្បូន ជាវិធីល្អបំផុតដើម្បីការពារការមានផ្ទៃពោះ។ វាជាមធ្យោបាយដើម្បីបញ្ឈប់ការមានផ្ទៃពោះជាអចិន្រ្តៃយ៍ទៅថ្ងៃមុខ។
  • ក្នុងចំណោមស្ត្រីចំនួន១០០នាក់ ធ្វើការវះកាត់ចងដៃស្បូន ហើយបន្តរួមភេទជាធម្មតា មានអត្រាតិចជាងម្នាក់ (០.៥%) តែប៉ុណ្ណោះដែលអាចមានផ្ទៃពោះម្តងទៀត។​
 • តើការវះកាត់ចងដៃស្បូនមានគុណសម្បត្តិអ្វីខ្លះ?
  • ការវះកាត់ចងដៃស្បូនមានប្រសិទ្ធិភាពភ្លាមៗ។ ក្នុងខណៈពេលដែលអ្នកធ្វើការវះកាត់រួចរាល់ វានមានប្រសិទ្ធិភាពភ្លាមៗក្នុងការការពារការមានផ្ទៃពោះ ។
  • វាជាមធ្យោបាយអចិន្រ្តៃយ៍ ដូច្នេះអ្នកមិនចាំបាច់ចងចាំត្រូវមកទទួលការពន្យារកំណើតម្តងទៀតទេ។​
  • វាមិនរំខានដល់ការរួមភេទ ឬប៉ះពាល់ដល់ជីវិតផ្លូវភេទទេ។ ក្រោយពេលចងដៃស្បូនរួចរាល់ អ្នកនៅតែអាចសម្រេចអារម្មណ៍សុខស្រួលដល់ចំណុចកំពូលចំពោះការរួមភេទ។​
  • ការចងដៃស្បូនគ្មានផលរំខានផ្សេងៗដែលប៉ះពាល់ដល់សុខភាពរបស់អ្នកទេ។​
  • អ្នកនៅតែមករដូវដូចធម្មតា ក្រោយពេលវះកាត់ចងដៃស្បូន។
  • អ្នកអាចវះកាត់ចងដៃស្បូនបានភ្លាមៗក្រោយពេលរំលូតកូន។​
 • ការវះកាត់ចងដៃស្បូនមានគុណវិបត្តិអ្វីខ្លះ?
  • ដោយសារវាជាមធ្យោបាយអចិន្រ្តៃយ៍ អ្នកគួរតែជ្រើសរើសយកការវះកាត់ចងដៃស្បូនបានចំពោះតែលក្ខខ័ណ្ឌដែលអ្នកមិនចង់មានកូនតទៅទៀត ឬ អ្នកមានគ្រួសារពេញលេញប៉ុណ្ណោះ។​
  • វាមិនអាចការពារអ្នកពីការឆ្លងជំងឺកាមរោគទេ។​
 • តើមធ្យោបាយនេះអាចមានកត្តាប្រឈម ឬ ផលវិបាកអ្វីខ្លះ?
  • កត្តាបរាជ័យ
  • ការឆ្លងមេរោគ
  • ការធ្លាក់ឈាម
  • ធ្វើឲ្យប៉ះពាល់ដល់ផ្នែកផ្សេងៗនៃរាងកាយក្នុងពេលដំណើរការ