ថ្នាំការពារកំណើតបន្ទាន់

ថ្នាំការពារកំណើតបន្ទាន់ ជួយការពារការមានផ្ទៃពោះនៅពេលដែលត្រូវលេបចំនួនប្រាំថ្ងៃ ក្រោយពេលរួមភេទដោយគ្មានការការពារ ។ វាជូយទប់ស្កាត់ ឬពន្យារការបញ្ចេញមេជីវិតញីពីក្រពេញអូវ៉ែរ។​​ ប្រភេទនៃថ្នាំការពារកំណើតបន្ទាន់ដែលគេនិយមប្រើបំផុត ការលេបថ្នាំអរម៉ូនពិសេសម្យ៉ាងចំនួនមួយ ឬពីរគ្រាប់។ ថ្នាំនេះជួនកាលត្រូវបានគេហៅថា “ថ្នាំលេបពេលព្រលឹម” ឬ ផែនការ B ។
 
ចំណាំ៖ កងដាក់ក្នុងស្បូនត្រូវបានប្រើជាមធ្យោបាយសម្រាប់ការពារកំណើតបន្ទាន់ដែរ ព្រោះវាការពារមេជីវិតញីមិនឲ្យចេញពីស្បូន។​
អ្នកប្រហែលជាចង់ឲ្យមានថ្នាំគ្រាប់ការពាររកំណើតបន្ទាន់នៅក្នុងផ្ទះ ដើម្បីឲ្យអ្នកមានភាពងាយស្រួលក្នុងការយកវាមកប្រើនៅពេលដែលអ្នកត្រូវការ ព្រោះវាមានប្រសិទ្ធិភាពតែរយៈពេល៥ថ្ងៃក្រោយពេលរួមភេទដោយមិនបានការពារតែប៉ុណ្ណោះ។

Emergency contraception helps to prevent a pregnancy when taken up to five days after unprotected sex.

Emergency contraceptive pills are sometimes referred to as ‘the morning after pill’ or ‘Plan B’. The hormone(s) in the pills work by preventing or delaying the release of an egg from the ovaries. Emergency contraceptive pills are different from medical abortion pills – they do not cause an abortion

If you keep needing emergency contraception you should consider using a more regular contraceptive method.

  • តើថ្នាំការពារកំណើតបន្ទាន់មានប្រសិទ្ធិភាពដូចម្តេច?
    • ថ្នាំការពារកំណើតបន្ទាន់មានប្រសិទ្ធិភាពខ្ពស់ក្នុងការការពារមិនឲ្យមានផ្ទៃពោះ ក្រោយពេលរួមភេទដោយមិនបានការពារ។​ ក្នុងចំណោមស្រ្តីចំនួន១០០នាក់ ហើយម្នាក់ៗបានរួមភេទដោយមិនបានការពារម្តង ក្នុងអំឡុងសប្តាហ៍ទី២ ឬសប្តាហ៍ទីបី នៃវដ្ដរដូវ មានស្រ្តីចំនួន៨នាក់អាចមានផ្ទៃពោះ ហើយប្រសិនបើគាត់ទាំងអស់បានប្រើថ្នាំការពារកំណើតបន្ទាន់ក្រោយពេលរួមភេទក្នុងរយៈពេល ៥ថ្ងៃ មានស្រ្តីម្នាក់ ឬពីរនាក់ប៉ុណ្ណោះដែលអាចមានផ្ទៃពោះ។​
    • ជាទូទៅ អ្នកប្រើថ្នាំការពារកំណើតបន្ទាន់កាន់តែឆាប់ វាកាន់តែមានប្រសិទ្ធិភាពក្នុងការបញ្ឈប់ការមានផ្ទៃពោះ។ ដើម្បីឲ្យវាមានប្រសិទ្ធិភាពខ្ពស់ អ្នកត្រូវប្រើវាក្នុងរយៈពេល ៥ថ្ងៃ ហើយត្រូវតែប្រើវាគ្រប់ពេលដែលអ្នករួមភេទដោយគ្មានការការពារ។​
    • ថ្នាំគ្រាប់ការពារកំណើតបន្ទាន់ គ្មានប្រសិទ្ធិភាពទេ ប្រសិនបើស្រ្តីមានផ្ទៃពោះរួចហើយ។​
  • តើថ្នាំការពារកំណើតបន្ទាន់មានគុណសម្បត្តិអ្វីខ្លះ?
    • ការពារនកំណើតបន្ទាន់មានសុវត្ថិភាពសម្រាប់ស្ត្រីស្ទើរតែទាំងអស់ ។
    • មានប្រភេទថ្នាំគ្រាប់ជាច្រើនដែលអាចជ្រើសរើសបាន ក្រៅពីកងដាក់ក្នុងស្បូន។ ប្រសិនបើអ្នកប្រើថ្នាំគ្រាប់ការពាររកំណើតបន្ទាន់ ការបង្ករកំណើតរបស់អ្នកនឹងវិលមករកសភាពធម្មតាវិញក្នុងខែបន្ទាប់ ក្រោយពេលមករដូវ។​
    • ថ្នាំការពារកំណើតបន្ទាន់ មិនបណ្តាលឲ្យរលូតកូនទេ។ ផ្ទុយទៅវិញ វាទប់ស្កាត់មេជីវិតញីមិនឲ្យរីកលូតលាស់ និងមិនឲ្យជួបមេជីវិតឈ្មោល ឬទប់ស្កាត់មេជីវិតញីមិនឲ្យចូលក្នុងស្បូន។
    • អ្នកអាចប្រើថ្នាំការពារកំណើតបន្ទាន់បានគ្រប់ពេលក្នុងវដ្ដរដូវរបស់អ្នក។
    • ថ្នាំការពាររកំណើតបន្ទាន់ មិនប៉ះពាល់ដល់សុខភាពរបស់អ្នកទេ។ អ្នកមិនអាចប្រើមធ្យោបាយនេះបានច្រើនដងតាមតម្រូវការ។ ប្រសិនបើអ្នកប្រើវាក្នុងពេលមានផ្ទៃពោះ វាមិនបង្ករគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ។​
  • តើថ្នាំការពាររកំណើតបន្ទាន់មានគុណវិបត្តិអ្វីខ្លះ?
    • ថ្នាំការពារកំណើតបន្ទាន់ មានប្រសិទ្ធិភាពសម្រាប់តែការរួមភេទដែលធ្វើឡើងក្នុងអំឡុងពេល៥ថ្ងៃដំបូងប៉ុណ្ណោះ -- ការរួមភេទដែលមិនបានការពារ ក្រោយពេលនេះ ទាមទារឲ្យប្រើមធ្យោបាយពន្យារកំណើតមួយផ្សេងទៀត។​
    • ថ្នាំការពារកំណើតបន្ទាន់ គ្មានប្រសិទ្ធិភាពខ្ពស់ក្នុងការការពារការមានផ្ទៃពោះ ដូចមធ្យោបាយផ្សេងៗទៀតដែលប្រើទៀងទាត់មុនពេលធ្វើការរួមភេទទេ។​ ប្រសិនបើអ្នកត្រូវការប្រើថ្នាំការពារកំណើតបន្ទាន់ ជាការប្រសើរអ្នកគួរតែពិចារណាប្រើមធ្យោបាយពន្យារកំណើតមួយដែលមានភាពទៀងទាត់ជាងនេះ។
    • ខុសពីស្រោមអនាម័យ ថ្នាំការពារកំណើតបន្ទាន់មិនអាចការពារអ្នកពីការឆ្លងជំងឺកាមរោគបានទេ។​
    • ការការពារកំណើតបន្ទាន់ អាចមានផលរំខានខ្លះៗដល់ការធ្លាក់ឈាម ដូចជាធ្លាក់ឈាមបន្តិចបន្តួចក្រោយពេលលេប និង មុន ឬក្រោយការចាប់ផ្តើមនៃវដ្ដរដូវរបស់អ្នក។​ ស្រ្តីមួយចំនួនអាចចង់ក្អួត ឡើងតឹងដោះ អស់កម្លាំង ឈឺពោះ ឬ ឈឺក្បាលក្នុងរយៈពេលមួយសប្តាហ៍ក្រោយពេលលេបថ្នាំនេះ។​
  • How do I use emergency contraception?

    To use emergency contraception contact your provider as soon as possible after unprotected sex to fully discuss your options

  • What are the possible risks of using emergency contraception?

    There are no known risks associated with using emergency contraceptive pills