ថ្នាំគ្រាប់អរម៉ូនពីរប្រភេទ

ថ្នាំគ្រាប់អរម៉ូន២ប្រភេទ (ថ្នាំគ្រាប់មានអរម៉ូន២លាយបញ្ចូលគ្នា ឬថ្នាំគ្រាប់ការពារបង្ករកំណើត) ជាថ្នាំគ្រាប់ដែលមានសារធាតុអរម៉ូនពីរប្រភេទ គឺអរម៉ូនប្រូជេស្ទីន និងអរម៉ូនអឺស្ត្រូហ្សែន ដែលមានភាពស្រដៀងគ្នាទៅនឹងអរម៉ូនធម្មជាតិក្នុងខ្លួនរបស់ស្រ្តី។​ អរម៉ូនបញ្ឈប់ការបញ្ចេញមេជីវិតញីដោយស្រ្តីក្នុងខែនីមួយៗ និងធ្វើឲ្យមេជីវិតឈ្មោលមានការពិបាកចូលទៅក្នុងស្បូនស្រ្តី។​ ជាធម្មតា ថ្នាំនេះចំាបាច់ត្រូវតែលេបម្តង១គ្រាប់ជារៀងរាល់ថ្ងៃក្នុងរយៈពេលបីសប្តាហ៍ ហើយសម្រាកមួយសប្តាហ៍។ ថ្នាំមួយចំនួនមានលក្ខណៈខុសគ្នាបន្តិចចំពោះការប្រើប្រាស់ប្រចាំថ្ងៃ។​ ប្រសិនបើអ្នកមិនចាប់ផ្តើមលេបថ្នាំក្នុងរយៈពេល៥ថ្ងៃដំបូងនៃវដ្ដរដូវ អ្នកលេបលើសពី៧ថ្ងៃ វាផ្តល់ការការពារបន្ថែមដល់អ្នក។ អ្នកគួរតែប្រើស្រោមអនាម័យប្រសិនបើអ្នករួមភេទក្នុងអំឡុងពេល៧ថ្ងៃនេះ។​

The combined pill is a daily tablet that contains two hormones, progestin and oestrogen, which are similar to hormones in your body.

The hormones prevent an egg from being released by the ovaries each month and make it harder for sperm to get into the uterus (womb).

The pill needs to be taken once a day for three weeks and then you can have a week’s break to have a monthly bleed, or you can continue to take the pill every day to avoid having a monthly bleed.

  • តើថ្នាំគ្រាប់ពន្យារកំណើតមានប្រសិទ្ធិភាពដូម្តេចក្នុងការការពារការមានផ្ទៃពោះ?
    • ថ្នាំគ្រាប់ពន្យារកំណើតមានប្រសិទ្ធិភាពខ្ពស់ក្នុងការការពារការមានផ្ទៃពោះ។ វាអាចការពារការមានផ្ទៃពោះអាស្រ័យទៅលើការប្រើវាបានត្រឹមត្រូវទៀងទាត់ ។​
    • ក្នុងចំណោមស្រ្តីចំនួន១០០នាក់លេបថ្នាំទៀងពេល ក្នុងរយៈពេលមួយឆ្នាំ ហើយបន្តរួមភេទជាធម្មតា មានតែម្នាក់ក្នុងចំណោមស្រ្តីទាំងនោះអាចមានផ្ទៃពោះក្នុងអំឡុងពេលនេះ។​
    • ទោះបីជាយ៉ាងណាក៍ដោយ វានៅតែជាបញ្ហាសម្រាប់ស្រ្តីជាច្រើនដើម្បីចងចាំ លេបថ្នាំជាប្រចាំរៀងរាល់ថ្ងៃ។ ការប្រើដែលមិនបានត្រឹមត្រូវ អាចមានស្រ្តីរហូតដល់ចំនួន៨នាក់ក្នុងចំណោមស្រ្តីចំនួន១០០នាក់អាចមានផ្ទៃពោះ។​ កត្តាប្រឈមនៃការមានផ្ទៃពោះមានកាន់តែច្រើននៅពេលដែលស្ត្រីចាប់ផ្តើមប្រើបន្ទះថ្នាំថ្មីទី៣ ឬយឺតយ៉ាវច្រើនថ្ងៃ ឬខានលេបចំនួន៣គ្រាប់ ឬច្រើនជាងក្នុងមួយបន្ទះ។​
  • តើថ្នាំគ្រាប់ពន្យារកំណើតមានគុណសម្បត្តិអ្វីខ្លះ?
    • ការមករដូវរតិចជាងមុន និងកាត់បន្ថយការឈឺចាប់ពេលមានរដូវ។
    • ការបង្ករកំណើតរបស់អ្នកនឹងវិលមកសភាពធម្មតាវិញភ្លាម បន្ទាប់ពីអ្នកឈប់ប្រើថ្នាំគ្រាប់នេះ។
    • វាមិនត្រូវបានប្រើក្នុងពេលរួមភេទ ដូច្នេះវាមិនប៉ះពាល់ដល់ការរួមភេទទេ។
    • វាជួយការពារប្រឆាំងនឹងជំងឺមហារីកជាច្រើនប្រភេទ (មហារីកស្បួន និងក្រពេញអូវ៉ែ) ។
    • វាអាចកាត់បន្ថយការកើតមុន និងធ្វើឱ្យស្បែកស្អាត។
    • ថ្នាំគ្រាប់មិនបណ្តាលឲ្យឡើងទម្ងន់ទេ លើកលែងតែក្នុងករណីកម្របំផុត។
    • អ្នកអាចចាប់ផ្ដើមប្រើបានភ្លាមៗក្រោយពេលរំលូតកូន។
  • តើថ្នាំគ្រាប់ពន្យារកំណើតមានគុណវិបត្តិអ្វីខ្លះ?
    • អ្នកត្រូវលេបថ្នាំនេះម្តងមួយគ្រាប់រៀងរាល់ថ្ងៃ ខែ។ ការភ្លេចលេបថ្នាំថ្ងៃណាមួយអាចធ្វើឲ្យអ្នកមានផ្ទៃពោះបាន។
    • មិនមែនស្ត្រីគ្រប់រូបសមស្របក្នុងការប្រើថ្នាំគ្រាប់នេះទេ។ ហាមប្រើនៅពេលដែលស្ត្រីកំពុងបំបៅដោះកូន ឬស្ត្រីដែលជក់បារីដែលមានអាយុលើសពី៣៥ឆ្នាំ។ ​ចូរពិភាក្សាជាមួយអ្នកផ្តល់សេវារបស់អ្នកពីលក្ខខណ្ឌដែលអ្នកមិនអាចប្រើថ្នាំគ្រាប់ពន្យារកំណើតនេះបាន។
    • ខុសពីស្រោមអនាម័យ ថ្នាំគ្រាប់មិនអាចការពារអ្នកពីការឆ្លងជំងឺកាមរោគបានទេ។​
    • ផលរំខានដែលអាចកើតឡើងច្រើនជាងគេ ការធ្លាក់ឈាមរដូវតិចជាងមុន និង មានរដូវទៀងទាត់។​ ស្រ្តីមួយចំនួនអាចធ្លាក់ឈាមខុសធម្មតា ឈឺក្បាល ឬ ឡើងតឹងដោះ។​ ប៉ុន្តែភាគច្រើននៃសញ្ញាទាំងនេះអាចបាត់ទៅវិញបន្ទាប់ពីប្រើបានរយៈពេលពីរ ឬ បីខែ។​
    • ថ្នាំគ្រាប់គ្មានប្រសិទ្ធិភាពទេ ប្រសិនបើអ្នកក្អួត និងរាករូស។
    • ​ការប្រើថ្នាំមួយចំនួនដូចជាថ្នាំសម្រាប់ប្រឆាំងការប្រកាច់ មេរោគអេដស៍ ឬរបេង អាចធ្វើឲ្យថ្នាំគ្រាប់ពន្យារកំណើតគ្មានប្រសិទ្ធិភាព ។ ពិគ្រោះពិភាក្សាជាមួយអ្នកផ្តល់សេវារបស់អ្នក ដើម្បីដឹងថាតើថ្នាំផ្សេងៗដែលអ្នកបានប្រើសមស្របជាមួយការប្រើថ្នាំគ្រាប់ពន្យារកំណើតនេះដែរ ឬទេ? 
  • How do I use the combined pill?
    • When taking your first pill, choose a convenient time to take it. This can be any time of the day.
    • Once you've chosen a time you must then take one pill each day at this same time every day
    • Users of the combined pill have the option to have a monthly bleed or to skip or shorten their monthly bleed
  • What are the possible risks of using the combined pill?
    • The combined pill is associated with some rare risks. For most people the benefits outweigh the possible risks.
    • Your provider will ask you questions to check whether you could be at higher risk (e.g. if you smoke, have high blood pressure, or are overweight etc.).
    • There are some rare risks associated with combined methods:
      • Development of a blood clot in your leg or lungs
      • Heart attack
      • Stroke