ថ្នាំគ្រាប់ដែលមានតែសារធាតុអរម៉ូន ប្រូជេស្ទីន

ថ្នាំគ្រាប់ (ថ្នាំគ្រាប់ដែលមានតែសារធាតុអរម៉ូនប្រូហ្សេស្ទីន ) ជាថ្នាំដែលមានសារធាតុអរម៉ូនមួយប្រភេទ។​ អរម៉ូនធ្វើឲ្យមេជីវិតឈ្មោលពិបាកក្នុងការឆ្លងកាត់ទៅក្នុងស្បួនរបស់ស្រ្តី និងអាចធ្វើឲ្យមានការប្រែប្រួលស្រទាប់ខាងក្នុងនៃស្បូន ដែលមិនអាចធ្វើឲ្យមេជីវិតញីនៅក្នុងស្បួនមានការវិវឌ្ឍន៍ ឫលូតលាស់បាន។​ ជួនកាល វាបញ្ឈប់ការខ្ជាក់មេជីវិតញីក្នុងខែនីមួយៗ។
អ្នកចាំបាច់ត្រូវតែលេបថ្នាំគ្រាប់ទៀងពេល រាល់ថ្ងៃ។ ប្រសិនបើអ្នកមិនចាប់ផ្តើមលេបថ្នាំក្នុងរយៈពេល៥ថ្ងៃដំបូងនៃវដ្ដរដូវរបស់អ្នកទេ អ្នកត្រូវប្រើមធ្យោបាយការពារបន្ថែមមុនពេលផ្តល់មធ្យោបាយពន្យារកំណើត។ អ្នកគួរតែប្រើស្រោមអនាម័យប្រសិនបើអ្នករួមភេទក្នុងអំឡុងពេល២ថ្ងៃនេះ។​

The progestin-only pill (also known as the “mini-pill”) is a daily tablet that contains one hormone. The hormone makes it harder for sperm to get into the uterus (womb) and may also change the lining of the uterus so an egg cannot develop in it. It sometimes prevents an egg from being released by the ovaries each month.

The progestin-only pill needs to be taken at the same time each day.

  • តើថ្នាំគ្រាប់នេះមានសកម្មភាពដូម្តេច?
    • ថ្នាំគ្រាប់នេះមានប្រសិទ្ធិភាពខ្ពស់ក្នុងការពារការមានផ្ទៃពោះ។ ក្នុងចំណោមស្រ្តីចំនួន១០០នាក់ប្រើថ្នាំគ្រាប់នេះបានត្រឹមត្រូវតាមការណែនាំ ក្នុងរយៈពេលមួយឆ្នាំ ហើយបន្តរួមភេទជាធម្មតា មានតែស្ត្រីចំនួនម្នាក់ប៉ុណ្ណោះដែលអាចមានកូនក្នុងអំឡុងពេលនេះ។​
    • សកម្មភាពរបស់ថ្នាំគ្រាប់ដើម្បីការពារការមានផ្ទៃពោះអាស្រ័យទៅលើតើអ្នកប្រើវាបានត្រឹមត្រូវកម្រិតណា ហើយប្រើវាទៀងទាត់រាល់ថ្ងៃ ឬទេ។ ប្រសិនបើប្រើមិនបានត្រឹមត្រូវ អាចមានស្ត្រីរហូតដល់ចំនួន ១០នាក់ ក្នុងចំណោមស្រ្តីចំនួន១០០នាក់ មានផ្ទៃពោះ ក្នុងពេលដែលគេកំពុងប្រើថ្នាំនេះ។​
    • ប្រសិនបើអ្នកគ្មានទម្លាប់ និង គិតថាអ្នកមិនអាចធ្វើបានជាប្រចាំថ្ងៃទេ នោះវាមិនមែនជាមធ្យោបាយត្រឹមត្រូវសម្រាប់អ្នកទេ។​
  • តើថ្នាំគ្រាប់នេះមានគុណសម្បត្តិអ្វីខ្លះ?
    • វាអាចប្រើបានពេលដែលអ្នកកំពុងបំបៅដោះកូន។​
    • វាអាចជាជម្រើសល្អសម្រាប់អ្នក ​ប្រសិនបើអ្នកមិនសមស្របក្នុងការប្រើប្រាស់ថ្នាំគ្រាប់ដែលមានសារធាតុអរម៉ូនពីរប្រភេទ។​
    • ការបង្ករកំណើតរបស់អ្នកនឹងវិលមករកសភាពធម្មតាភ្លាម ក្រោយពេលអ្នកឈប់លេបថ្នាំគ្រាប់នេះ។
    • វាមិនរំខានដល់ការរួមភេទ។
    • វាមិនធ្វើឲ្យឡើងទម្ងន់។
  • តើថ្នាំគ្រាប់នេះមានគុណវិបត្តិអ្វីខ្លះ?
    • អ្នកត្រូវតែលេបថ្នាំគ្រាប់នេះក្នុងពេលតែមួយជារៀងរាល់ថ្ងៃ។ ការភ្លេចលេបថ្នាំក្នុងថ្ងៃណាមួយអាចធ្វើឲ្យអ្នកមានផ្ទៃពោះបាន។​
    • ស្ត្រីមួយចំនួនមានការធ្លាក់ឈាមញឹកញាប់ ឬ ធ្លាក់ឈាមខុសធម្មតា ក្នុងពេលដែលកំពុងប្រើថ្នាំគ្រាប់នេះ។ ការប្រែប្រួលនៃការធ្លាក់ឈាមតែងតែកើតមានក្នុងអំឡុងពេលនៃការប្រើថ្នាំគ្រាប់នេះ។​
    • ថ្នាំគ្រាប់នេះមិនអាចការពារពីការឆ្លងជំងឺកាមរោគបានទេ។
    • ស្ត្រីមួយចំនួនអាចការឈឺក្បាល ឡើងតឹងដោះ និង វិលមុខ ប៉ុន្តែរោគសញ្ញាទាំងនេះនឹងបាត់ទៅវិញក្នុងរយៈពេលពីរ ឬ បីខែដំបូងនៃការប្រើថ្នាំគ្រាប់នេះ។ ការធ្លាក់ឈាមញឹកញាប់ ឬ មិនទៀងទាត់ ឬ បាត់រដូវ អាចកើតមានផងដែរ នៅពេលដែលប្រើប្រាស់ថ្នាំគ្រាប់នេះ។
  • How do I use progestin-only pill?
    • When taking your first pill, choose a convenient time to take it. This can be any time of the day.
    • Once you've chosen a time you must then take one progestin-only pill at this same time every day
    • After you finish all the pills in the pack start a new pack the next day so there are no breaks between packs
  • What are the possible risks of using the progestin-only pill?

    There are no known health risks associated with use of the progestin-only pill